SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យអង្គការ WWF បន្តគាំទ្រការងារព្រៃឈើ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ


ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យអង្គការ WWF បន្តគាំទ្រការងារព្រៃឈើ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-24

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-24

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យអង្គការWWF បន្តគាំទ្រក្នុងការងារព្រៃឈើ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ដោយធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាការងារ កាលពីថ្ងៃទី២២ ខែមេសា ជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ឯកឧត្តម ឌិត ទីណា បានសម្តែងក្តីរីករាយចំពោះកិច្ចសហការជាមួយអង្គការ WWF នាពេលកន្លងមក ពិសេសការកើនឡើង នៃចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ។

ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួង នឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ បើតាមឯកឧត្តម ឌិត ទីណា ភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី