2025-02-18
គិត បុប្ផា
2025-02-18
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជំរុញឱ្យមានការចូលរួម និងកិច្ចសហការពី បណ្តាអង្គភាពអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជន ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម សួន វិជ្ជា បានលើកឡើងក្នុងសន្និសីទ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥ នៅខេត្តសៀមរាប កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចូលរួមពីវិស័យឯកជន ពិតជាមានសារសំខាន់ និងមិនអាចខ្វះបាន ក្នុងការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា។ ឯកឧត្តម សួន វិជ្ជា ក៏មានប្រសាសន៍ពីសាវតានៃការអភិវឌ្ឍ ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ការសាងលិខិតបទដ្ឋានគិតិយុត្តកម្មសិទ្ធិបញ្ញានៅកម្ពុជា ពិសេសការវិឌ្ឍន៍ថ្មីៗនៃវិស័យកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្មសិទ្ធិបញ្ញា ដើម្បីសម្រួលដល់ការអនុវត្តគ្រប់គ្រង និងការផ្តល់សេវាកម្មសិទ្ធិបញ្ញានៅកម្ពុជា។
សន្និសីទ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥ នេះ មានគោលបំណងផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងឧត្តមានុវត្តន៍ និងទស្សនទាននៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងសម័យឌីជីថល ដោយផ្តោតជាពិសេសលើការធ្វើពាណិជ្ជកម្មឆ្លងដែន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សន្តិសុខឌីជីថល និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា។ កិច្ចប្រជុំខាងលើនេះ ក៏បានប្រព្រឹត្តឡើងដើម្បីពង្រឹងកិច្ចសហការរវាងអ្នកអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជនក្នុងបណ្តាប្រទេសអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានិងនិន្នាការថ្មីៗក្នុងបរិបទសេដ្ឋកិច្ចឌីជីថល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី