SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ទឹកជ្រោះប៊ូស្រា» ជាបេះដូងនៃខេត្តមណ្ឌលគិរី ដែលទាក់ទាញទេសចរណ៍យ៉ាងច្រើន


«ទឹកជ្រោះប៊ូស្រា» ជាបេះដូងនៃខេត្តមណ្ឌលគិរី ដែលទាក់ទាញទេសចរណ៍យ៉ាងច្រើន
A+ A-

ភ្នំពេញ៖ ទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានទឹកជ្រោះ ឬទឹកធ្លាក់បែបធម្មជាតិដ៏ទាក់ទាញ និងត្រូវបានចាត់ទុកជាបេះដូងនៃខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ មានទេសភាពដ៏ស្រស់ត្រកាល និងមានការរៀបចំលម្អ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបានទាក់ទាញអ្នកទេសចរបានយ៉ាងច្រើនផងដែរ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទឹកជ្រោះប៊ូស្រា ត្រូវបានចែកចេញជា ៣ដំណាក់កាល ដោយទី១ ហូរធ្លាក់ក្នុងកម្ពស់៨-១២ម៉ែត្រ ទទឹង១៥ម៉ែត្រនារដូវវស្សា និងកម្ពស់ពី១០-១៥ម៉ែត្រ នៅរដូវប្រាំង។ ចំពោះដំណាក់ទី២ ទឹកនឹងហូរធ្លាក់ពីកម្ពស់១៥-២០ម៉ែត្រ និងមានទទឹង ២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ ២៥ម៉ែត្រ នៅរដូវប្រាំង។

ចំណែក ដំណាក់ទី៣ គឺហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងដំណាក់ទី២ ហើយល្បាក់នេះ មិនមានមនុស្សទៅដល់នោះទេ ពីព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់សម្បូរសត្វព្រៃ។ គួរបញ្ជាក់ថា ទឹកជ្រោះនេះ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងមានចម្ងាយ ៣៣គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី