SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Google បញ្ចេញមុខងារថ្មីចំនួន២ នៅលើទូរសព្ទ Android


ក្រុមហ៊ុន Google បញ្ចេញមុខងារថ្មីចំនួន២ នៅលើទូរសព្ទ Android
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Google បានប្រកាសពីការធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយរបស់កម្មវិធីបញ្ញាសិប្បនិម្មិត Gemini ដែលបន្ថែមនូវមុខងារចំនួន២ រួមមាន Screen Sharing និង Live Camera នៅលើប្រភេទទូរសព្ទ Android មួយចំនួន។

យោងតាមគេហទំព័រកម្ពុជា ៤.០ មុខងារ Screen Sharing គឺកាន់តែមានភាពទាក់ទាញ និងអាចជួយសម្រួលច្រើនដល់អ្នកប្រើប្រាស់ ដោយក្នុងនោះអ្នកប្រើប្រាស់គ្រាន់តែ Share Screen នៅលើទូរសព្ទ គឺអាចសួរសំណួរជាក់លាក់អំពីរូបថត វត្ថុ ព័ត៌មាននៅលើគេហទំព័រនានា ឬអាចសួរអំពីមុខងារជាក់លាក់ណាមួយបាន។

ចំណែកមុខងារ Gemini Live Camera គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកកាមេរ៉ានៅក្នុងកម្មវិធី Gemini ជាទម្រង់ Live ហើយអាចឆ្លើយតបសំណួរទាក់ទងនឹងអ្វី ដែលចង់ដឹងបាននៅក្នុង Live នោះ ព្រមទាំងមានសមត្ថភាពផ្តល់ជាការណែនាំទៀតផង។ យ៉ាងណាមិញ មុខងារទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ ចំពោះទូរសព្ទ Pixel 9 និង Samsung Galaxy S24 ដោយឡែកសម្រាប់ទូរសព្ទ Android មួយចំនួន ចាំបាច់ត្រូវការជាវ Gemini Advanced ទើបអាចចូលប្រើប្រាស់មុខងារទាំងនេះបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី