SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្លាជាតិកម្ពុជារំលេចអំពី «ប្រាសាទកោះកេរ» នឹងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា


ពន្លាជាតិកម្ពុជារំលេចអំពី «ប្រាសាទកោះកេរ» នឹងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា
A+ A-

ភ្នំពេញ៖ កម្ពុជា នឹងរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី «ប្រាសាទកោះកេរ» ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលដែលមានសក្តានុពលរបស់កម្ពុជា ទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវចូលទស្សនាពិព័រណ៍ ក្នុងនោះប្រទេសជប៉ុន រំពឹងថានឹងទទួលភ្ញៀវប្រមាណ ២៨លាននាក់ នឹងអាចមានភ្ញៀវបរទេសប្រមាណ ៣,៥លាននាក់។

តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពិភពលោក ២០២៥ អូសាកា ដែលជប៉ុនទទួលធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងក្រោមប្រធានបទ «រៀបចំ សង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ» មានរយៈពេល៦ខែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើផ្ទៃដីទំហំ១៥៤ហិកតា ដោយទទួលបានការអនុញ្ញាតពីការិយាល័យពិព័រណ៍អន្តរជាតិនៃប្រទេសបារាំង ខណៈដែលមានប្រទេសចូលរួមជាផ្លូវការចំនួន ១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧។

ក្នុងពិព័រណ៍ដដែលនេះ កម្ពុជានិងគណៈកម្មការរៀបចំពិព័រណ៍របស់ជប៉ុន គ្រោងរៀបចំ កម្មវិធីទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងមានការបង្ហាញអំពីសិល្បៈវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការ សម្តែងទស្សនីយភាព ម្ហូបអាហារនិងផលិតផលខ្មែរ និងវេទិកាអមមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យសាធារណជនចូលរួមទស្សនាពន្លាជាតិកម្ពុជា ក្នុងនោះសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងបានតាមរយៈទូរសព្ទលេខ +៨៥៥ ៨៦ ៣៣៣ ៩៣៣ / +៨៥៥ ១២ ៧៧៧ ៩៥៩ឬអ៊ីម៉ែល [email protected]/[email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី