SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម តាំងបង្ហាញអង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ ក្នុងកម្មវិធីទិវាហ្វ្រង់កូហ្វូនី


ក្រសួងពាណិជ្ជកម្ម តាំងបង្ហាញអង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ ក្នុងកម្មវិធីទិវាហ្វ្រង់កូហ្វូនី
ពាណិជ្ជកម្ម

2025-03-17

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-03-17

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម តាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗ ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត នៅកម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី (Journée de la Francophonie) ក្នុងវិទ្យាស្ថានភាសាបារាំង នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងកម្មវិធីនេះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងថា ការដាក់តាំងបង្ហាញនេះ គឺដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត។

ព្រឹត្តិការណ៍នេះ មានការរៀបចំនូវកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការចាក់បញ្ចាំងភាពយន្ត និងសកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនទៀត ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសក្កានុពលវិនិយោគ ដោយមានការចូលរួមពីប្រទេសប្រើប្រាស់ភាសាបារាំងចំនួន ១៩ប្រទេស។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ហើយក្នុងអំឡុងពិព័រណ៍ពិភពលោក ២០២៥ អូសាកាខាងមុខនេះ ពន្លាជាតិកម្ពុជា ក៏នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដើម្បីលើកតម្កើងហ្វ្រង់កូហ្វូនី តាមការស្នើសុំរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី