SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាម៉េរិក ផ្តល់ជំនួយ ៤៥ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីបន្តអភិរក្សប្រាសាទភ្នំបាខែងនៅតំបន់ឧទ្យានអង្គរ


អាម៉េរិក ផ្តល់ជំនួយ ៤៥ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីបន្តអភិរក្សប្រាសាទភ្នំបាខែងនៅតំបន់ឧទ្យានអង្គរ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អាម៉េរិកបានផ្តល់ជំនួយ ៤៥ម៉ឺនដុល្លារដល់កម្ពុជា ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ក្នុងការបន្តអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថវិកាទាំងនោះបានផ្តល់ទៅកាន់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់អនុវត្តគម្រោង។

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានលើកឡើងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយនោះ នៅក្នុងខេត្តសៀមរាប ថា៖«យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយជាថវិកានេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ»។ លោកឯកអគ្គរដ្ឋទូត បានបន្តថា សហរដ្ឋអាម៉េរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា ដោយប្រាសាទភ្នំបាខែង ជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ។

សម្រាប់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា៖«សហរដ្ឋអាម៉េរិក មិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ។ កន្លងមក អាម៉េរិក បានជួយដល់កម្ពុជាជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនដែលបានបាត់បង់ជាយូរឆ្នាំឱ្យវិលត្រឡប់មកមាតុភូមិវិញផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាម៉េរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកដដែល ក្នុងរយៈពេល២០ឆ្នាំមកនេះ សហរដ្ឋសហរដ្ឋអាម៉េរិក បានជួយឧបត្ថម្ភគាំទ្រនូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្មប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ ។

មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានផ្តល់ថវិកា៦លានដុល្លារតាំងពីឆ្នាំ ២០០១ មក ដើម្បីជួយអភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅកម្ពុជា។

គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ ដងមកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានចំនួនសរុប ៤ លានដុល្លារអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី