SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកណ្តាល ឱ្យម្ចាស់គ្រប់អាជីវកម្មទាំងអស់ស្នើសុំអាជ្ញាបណ្ណ ត្រឹមបំណាច់ខែកុម្ភៈខាងមុខ ចៀសវាងការបិទអាជីវកម្ម


រដ្ឋបាលខេត្តកណ្តាល ឱ្យម្ចាស់គ្រប់អាជីវកម្មទាំងអស់ស្នើសុំអាជ្ញាបណ្ណ ត្រឹមបំណាច់ខែកុម្ភៈខាងមុខ ចៀសវាងការបិទអាជីវកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-04

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល ឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវរៀបចំបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិតអនុញ្ញាតអាជីវកម្មលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋបាលខេត្តកណ្តាល បញ្ជាក់ថា ក្រោយពីផុតកាលបរិច្ឆេទកំណត់ខាងលើនេះ រាល់ការប្រកបអាជីវកម្មទាំងអស់ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត គឺជាអំពើល្មើសដែលត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាទឹកប្រាក់ដូចមានចែងក្នុងបទប្បញ្ញត្តិ ជាធរមាន។ ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឱ្យម្ចាស់អាជីវកម្មបន្តធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំជាដាច់ខាត។

ដើម្បីទប់ស្កាត់សកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកប ដោយសុច្ចរិត រដ្ឋបាលខេត្តកណ្តាល ក៏បានស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្តកណ្តាល ពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំមួយចំនួន នៅមិនទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី