SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«មហោស្រពមិត្តភាពកម្ពុជា-ចិន» ផ្តល់ឱកាសឱ្យសហគ្រិនប្រទេសទាំងពីរ ធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នា


«មហោស្រពមិត្តភាពកម្ពុជា-ចិន» ផ្តល់ឱកាសឱ្យសហគ្រិនប្រទេសទាំងពីរ ធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នា
ពាណិជ្ជកម្ម

2024-12-22

គិត បុប្ផា

ពាណិជ្ជកម្ម

2024-12-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្មវិធី «មហោស្រពមិត្តភាពកម្ពុជា-ចិន ២០២៤» ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន(YHCCF) ផ្តល់ឱកាសឱ្យសហគ្រិនប្រទេសទាំងពីរ អាចស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនវ័យក្មេងកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

កម្មវិធីមហោស្រពមិត្តភាពកម្ពុជា-ចិន ដែលប្រព្រឹត្តឡើង ក្រោមការសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CFPD) នេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរសិល្បៈ វប្បធម៌ និងប្រជាជន ពង្រឹងការយល់ដឹងពីគ្នា ដើម្បីកសាងទំនុកចិត្តនិងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។ ក្នុងកម្មវិធីនេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង ក៏បានស្នើរសុំទៅកាន់ថ្នាក់ដឹកនាំចិន ក្នុងការផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតខ្មែរ ជាពិសេសសហគ្រិនខ្មែរ ដើម្បីទទួលបានឱកាសកាន់តែច្រើនឡើងរវាងប្រទេសទាំងពីរទៀតផង។

ក្នុងពិធី ដែលធ្វើឡើងនៅស្ថិតនៅសណ្ឋាគារ បុរីអង្គរសៀមរាប ឧកញ៉ា ប៉ិច បូឡែន ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី «វេទិកាផ្លាស់ប្តូរយុវជន និងវប្បធម៌» ដោយផ្ដោតលើការបំផុសគំនិតយុវជនជំនាន់ក្រោយរបស់កម្ពុជា និងចិន ឱ្យមានការចូលរួមចែករំលែកបទពិសោធល្អៗ សិក្សាស្វែងយល់ពីវប្បធម៌កាន់ ការលើកកម្ពស់ភាពច្នៃប្រឌិត និងបង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សាបាននូវមិត្តភាពរវាងប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី