SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលជលផល ប្រាប់ពលរដ្ឋដែលធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អាចមកទិញត្រីត្រឹមថ្ងៃទី១៣ ធ្នូខាងមុខ


រដ្ឋបាលជលផល ប្រាប់ពលរដ្ឋដែលធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អាចមកទិញត្រីត្រឹមថ្ងៃទី១៣ ធ្នូខាងមុខ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-10

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រី ត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលមកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលជាការអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី