SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីបរិស្ថាន៖ គម្រោងអភិវឌ្ឍន៍ និងវិនិយោគណា ដែលមិនមានការឯកភាពពីប្រជាសហគមន៍ក្នុងតំបន់ ត្រូវបិទជាបន្ទាន់


រដ្ឋមន្ត្រីបរិស្ថាន៖ គម្រោងអភិវឌ្ឍន៍ និងវិនិយោគណា ដែលមិនមានការឯកភាពពីប្រជាសហគមន៍ក្នុងតំបន់ ត្រូវបិទជាបន្ទាន់
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-24

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ថា រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគណា ដែលមិនទទួលបានការឯកភាពពីប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ត្រូវបិទបញ្ចប់ជាបន្ទាន់។ តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បន្តតាមដាន និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលស្ថិតនៅតំបន់ការពារធម្មជាតិ ត្រូវគោរពច្បាប់ជាធរមាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលបានអនុញ្ញាតឱ្យដំណើរការ ត្រូវតែជួយបណ្តុះបណ្តាលជំនាញ និងពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ ដើម្បីផ្តល់ឱកាសនៅពេលអនាគត ដែលធ្វើឱ្យសហគមន៍អាចធ្វើជាម្ចាស់បាន និងបន្តអនុវត្តច្បាប់១០០% ប្រឆាំងបទល្មើសធនធានធម្មជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថា៖ «នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើងពី ២ទៅ ៣លានដើម ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃផងដែរ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី