SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាព MSMEs ក្នុងបរិបទឧស្សាហកម្ម ៤.០


ក្រសួងឧស្សាហកម្ម ប្រមូលធាតុចូលពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាព MSMEs ក្នុងបរិបទឧស្សាហកម្ម ៤.០
A+ A-

ភ្នំពេញ៖ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«តម្រូវការជំនាញរបស់សហគ្រិន ក្នុងបរិបទឧស្សាហកម្ម ៤.០» ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃការអភិវឌ្ឍផ្នត់គំនិត និងជំនាញសហគ្រិនភាព សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា។

ក្នុងសិក្ខាសាលាដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នេះ គោលបំណងប្រមូលធាតុចូលពីវិស័យឯកជន សម្រាប់រៀបចំផែនការសកម្មភាពបង្កើនសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យសម្របខ្លួនទៅនឹងបរិបទឧស្សាហកម្ម ៤.០ ត្រូវបានឯកឧត្តមរដ្ឋលេខាធិកា ឱ្យដឹងថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងការធ្វើទំនើបកម្មសហគ្រាស MSMEs ឱ្យក្លាយជាកម្លាំងចលករ ចូលរួមជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

បើតាមឯកឧត្តមបណ្ឌិត ញឹម ខេមរា គិតត្រឹមខែសីហា ឆ្នាំ២០២៤ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៤៤,៤៩៦ មូលដ្ឋាន និងផ្តល់ការងារសរុបប្រមាណ ៤៧២,៣២៨នាក់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួនប្រមាណ ៩០% នៃអង្គភាពអាជីវកម្មទាំងអស់ ដោយរួមចំណែកប្រមាណ ៧០% នៃកម្លាំងពលកម្ម និង ៥០% នៃផលិតផលក្នុងស្រុកសរុប។

ឧស្សាហកម្ម ៤.០ សំដៅលើបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលរួមបញ្ចូលការចាប់យកបច្ចេកវិទ្យាទំនើប ដូចជាការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាអ៊ីនធើណិត (Internet of Things) ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី