SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យរដ្ឋាករទឹកស្វយ័តសៀមរាប លើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និងគាំទ្រអាជីវកម្មក្នុងស្រុក


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យរដ្ឋាករទឹកស្វយ័តសៀមរាប លើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និងគាំទ្រអាជីវកម្មក្នុងស្រុក
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

ហាក់ ហេងឃីម

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-01

ហាក់ ហេងឃីម

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌីជំរុញឱ្យរដ្ឋាករទឹកស្វយ័តសៀមរាប លើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការអាជីវកម្ម រួមមានយុទ្ធសាស្រ្តបង្កើនតំណប្រើប្រាស់ទឹកស្អាត, ការគាំទ្រដល់អាជីវកម្មក្នុងស្រុក រួមជាមួយវិស័យបដិសណ្ឋារកិច្ច និងការគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនទាំង១០នៅក្នុងខេត្ត លើការតេស្តគុណភាពទឹក។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងបែបនេះ ក្នុងដំណើរទស្សនកិច្ចរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប នៃខេត្តសៀមរាប។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏សំខាន់មួយរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនបីដង គឺពី ៣០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ ៩០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការបង្កើនសមត្ថភាពនេះ ត្រូវបានព្យាករណ៍ថានឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ក្រុងសៀមរាប និងតំបន់ជុំវិញរហូតដល់ឆ្នាំ២០៣០។

តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៦ កក្កដា បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តសៀមរាប កំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនតាមផ្ទះ និងមូលដ្ឋានអាជីវកម្មចំនួន ២៤ ៤៧៦ ទីតាំង ដែលមានបណ្តាញចែកចាយទឹកស្អាតប្រវែង ៤៨៩ គីឡូម៉ែត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី