2023-09-26
SME News
2023-09-26
SME News
ភ្នំពេញ៖ កំពង់ផែកោះកុង ផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ត្រូវបានដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទី១ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កំពង់ផែ ដែលស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរនោះ នឹងដើរតួនាទីសំខាន់ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ, ផលិតផលសិកម្ម និងអ្នកទេសចរណ៍នៅតំបន់ឆ្នេរផងដែរ។
អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកស្រី អ៉ី នារីនេត បានឱ្យដឹងនៅក្នុងពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទី១ ចូលមកកាន់កំពង់ផែកោះកុង ផតមេនេចម៉ិន ឯ.ក នេះ ថា ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
លោកស្រី អ៉ី នារីនេត បានបន្ថែមថា កំពង់ផែដែលវិនិយោគដោយក្រុមហ៊ុនឯកជនមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬផលកសិកម្មរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន សំដៅដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារជាងមុន។ មធ្យោយបាយដឹកជញ្ជូន គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី