SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងដៃគូ សហការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់ SMEs និងសាកលវិទ្យាល័យ


ក្រសួងឧស្សាហកម្ម និងដៃគូ សហការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់ SMEs និងសាកលវិទ្យាល័យ
A+ A-

ភ្នំពេញ៖​ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិរបស់ប្រទេសចិន (CNIPA) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសាកលវិទ្យាល័យ។

កម្មវិធីបណ្តុះបណ្តាលនេះបានប្រមូលផ្តុំមន្ត្រីសាធារណៈ អ្នកជំនាញពីស្ថាប័ន CNIPA អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញផ្នែកកម្មសិទ្ធិបញ្ញា តំណាងសហគ្រាសធុនតូចនិងមធ្យម និងនិស្សិត ដើម្បីពង្រឹងការយល់ដឹងជាក់ស្តែងអំពីការការពារកម្មសិទ្ធិបញ្ញា និងការធ្វើពាណិជ្ជូបនីយកម្មលទ្ធផលនវានុវត្តន៍។

ថ្លែងក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល លោកជំទាវ ពៅ វរលក្ម្សណ៍ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្មសិទ្ធិបញ្ញាបានក្លាយជាកាតាលីករក្នុងការជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ជាតិ ក្នុងយុគសម័យសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។

លោកជំទាវបានបន្ថែមថា ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម គឺជាទ្រព្យសកម្មអរូបីដ៏មានតម្លៃ ដែលជួយឱ្យសាកលវិទ្យាល័យអាចធ្វើពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ ទន្ទឹមនឹងនោះជួយសហគ្រាសធុនតូច និងមធ្យម ឱ្យពង្រឹងសមត្ថភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។

កម្មវិធីបណ្តុះបណ្តាលក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកម្មសិទ្ធិបញ្ញា ដោយអ្នកជំនាញពីស្ថាប័ន CNIPA បានចែករំលែកបទពិសោធន៍អន្តរជាតិ និងចំណេះដឹងជាក់ស្តែងអំពីការការពារសិទ្ធិប្រកាសនីយបត្រតក្កកម្ម និងការរៀបចំយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា ជូនដល់មន្ត្រីសាធារណៈ ធុរជន និងអ្នកស្រាវជ្រាវនៅកម្ពុជា។​ ខ្លឹមសារ​ និង​រូបភាព​ ផ្ដល់​ដោយ​ MISTI


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី