2025-06-24
ឃី ភារៈ
2025-06-24
ឃី ភារៈ
ភ្នំពេញ៖ ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីបង្កើនសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃបរិវិត្តកម្មឌីជីថល និងធានាការប្រកួតប្រជែងឌីជីថលក្នុងតំបន់ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា បានជំរុញការកសាងប្រព័ន្ធជាតិស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល តាមរយៈការរៀបចំផែនការមេយន្តការ នៃការលើកទឹកចិត្ត និងការជំរុញភាពជាដៃគូរវាងគ្រឹះស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យា ឌីជីថល ដើម្បីលើកកម្ពស់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះ ដើម្បីបង្កើនសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធភាព រាជរដ្ឋាភិបាលជំរុញលើការផ្ទេរបច្ចេកវិទ្យាឌីជីថលដែលជាលទ្ធផលពីការស្រាវជ្រាវដល់វិស័យសាធារណៈនិងឯកជន តាមរយៈការរៀបចំកិច្ចសហការ ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នារវាងគ្រឹះស្ថានស្រាវជ្រាវនិងអប់រំជាមួយវិស័យ ឯកជន ដើម្បីផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ និងសម្បូរបែប។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានជំរុញសហគ្រិនភាពនៃនវានុវត្តន៍ឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ និងវិស័យឯកជន ការរៀបចំយន្តការទទួលស្គាល់នវានុវត្តន៍ថ្មីៗ កម្មវិធីប្រកួតប្រជែង ការការពារកម្មសិទ្ធិបញ្ញា ជាដើម ដើម្បីយកលទ្ធផលចេញពីនវានុវត្តន៍ទៅប្រើប្រាស់ក្នុងវិស័យសាធារណៈនិងឯកជន និងធានាឧត្តមភាពប្រកួត ប្រជែងឌីជីថលផងដែរ៕
ប្រភពពី៖ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី