SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចិន បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម


ចិន បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈប្រតិភូចិនដែលដឹកនាំដោយ លោក Qiu Wenxu អនុប្រធានវិទ្យាស្ថាន Haikou Silk Road Academy of Social Sciences បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះនិងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ គណៈប្រតិភូចិន បានប្តេជ្ញាចិត្តក្នុងការសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទទួលបានជោគជ័យ។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសលើការអភិវឌ្ឍវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការទាក់ទងនឹងការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) រវាងខេត្តហៃណាន និងកម្ពុជា ព្រមទាំងនីតិវិធីនៃការចុះបញ្ជីគម្រោងមានលក្ខណៈគ្រប់គ្រាន់ (QIP)។ ក្នុងនោះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានលើកឡើងពីសក្តានុពល និងរបបលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់សកម្មភាពវិនិយោគលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃទៀត ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា ព្រមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឱ្យពន្លឿនការសិក្សា និងអនុវត្តគម្រោងរបស់ខ្លួនឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដែលកំពុងមានសក្តានុពលខ្ពស់៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី