SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល 


កម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល 
ធនាគារ-ហិរញ្ញវត្ថុ

2026-05-11

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2026-05-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២ ដែលរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៦ ស្តីពី Çការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាពÈ។

ធនាគារជាតិ បានឱ្យដឹងថា ផលិតកម្មក្នុងស្រុក ត្រូវបានចាត់ទុកជាកម្លាំងចលករក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ពិសេសនៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមាន ការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងសហគ្រិនស្រ្តី ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត។

លើសពីនេះ ការកើនឡើងនៃការផលិតក្នុងស្រុក នឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូលលើផលិតផលណាដែលមានវត្ថុធាតុដើមហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ខណៈដែលការជំរុញផលិតកម្មក្នុងស្រុកនៅតែមានបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី