SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សំរាមនៅភ្នំពេញ បានបន្តថយចុះ ៤៨% ក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


សំរាមនៅភ្នំពេញ បានបន្តថយចុះ ៤៨% ក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2026-04-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-04-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ បរិមាណសំរាមនៅរាជធានីភ្នំពេញ បានបន្តថយចុះ ៤៨% នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលការប្រមូលទុកដាក់សំរាម យកទៅទុកនៅទីលាន បានចំនួន ២ ១៩០,៤៥តោន ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា។

តាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បានឱ្យដឹងថា បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន តាមរយៈការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សរុបទាំង ៣ថ្ងៃ នៃពិធីបុណ្យសំរាមចំនួនជាង ៧ ១៣៤តោន ត្រូវបានប្រមូលទុកដាក់ទៅទីលានទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ។ រីឯ នៅថ្ងៃធម្មតាការប្រមូលទុកដាក់សំរាមដែលបញ្ចេញដោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមទាំង ៣មានប្រមាណ ពី ៤០០០តោន ទៅ ៤៥០០តោនក្នុង១ថ្ងៃ ហើយនៅសរុបទូទាំងប្រទេស សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលទុកដាក់ទៅទីលានជារៀងរាល់ថ្ងៃ ហើយក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការថយចុះសំរាមនេះ កើតឡើងដោយសារការចូលរួមចំណែកយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ការចូលរួមទាំងនេះ មិនត្រឹមតែជួយឱ្យទីក្រុង ទីប្រជុំជន តាមមមូលដ្ឋាន និងតាមដងផ្លូវ មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជា ត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាព ទៅជាចលនា ដើម្បីការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋ បង្កើនចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ធ្វើការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី