2026-03-12
គិត បុប្ផា
2026-03-12
គិត បុប្ផា
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី «សេវាឧត្ដមភាពការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍សម្រាប់បណ្ដាប្រទេសមេគង្គ ឡាងឆាង» ផ្តល់ឱកាសដល់ប្រតិភូជាអ្នកប្រកបវិជ្ជាជីវៈ ឬក៏សហគ្រិន ភ្ជាប់ទំនាក់ទំនង សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នា ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិ មកលេងតំបន់អាងទន្លេមេគង្គ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ហួត ហាក់ ថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រកបដោយគុណភាព នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំងចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវ ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។ និយាយដោយឡែក គឺការផ្តល់ឱកាសរួមគ្នា ជាពិសេសយុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត រួមគ្នាធ្វើ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី ជំរុញការងើបឡើងវិញនូវវិស័យទេសចរណ៍។
ក្នុងឱកាសនោះ គណៈអធិបតី បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាល ដែលមិនត្រឹមជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ច និងការរិះរកគំនិតផែនការបង្កើនសន្ទុះការងើបរើឡើងវិញរបស់វិស័យនេះតាមការចូលរួមរបស់យុវជនពីបណ្តាប្រទេសជាសមាជិក។ វគ្គបណ្ដុះបណ្ដាលអន្តរជាតិនេះ នឹងវេទិការឹតបន្តឹងកិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។
គួរបញ្ជាក់ថា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល មានការចូលរួមពី ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យ និងអ្នកប្រកបវិជ្ជាជីវៈសរុបច្រើនជាង ២០០នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី