SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីទេសចរណ៍៖ Vee Together by Visa គាំទ្រអាជីវកម្មខ្នាតតូចឱ្យទទួលបានប្រយោជន៍ពីការបរិវត្តកម្មឌីជីថលកម្ពុជា


រដ្ឋមន្រ្តីទេសចរណ៍៖ Vee Together by Visa គាំទ្រអាជីវកម្មខ្នាតតូចឱ្យទទួលបានប្រយោជន៍ពីការបរិវត្តកម្មឌីជីថលកម្ពុជា
A+ A-

ភ្នំពេញ៖ Vee Together by Visa គាំទ្រអាទិភាពជាតិក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍ និងធានាថាអាជីវកម្មខ្នាតតូចទាំងអស់ អាចទទួលបានអត្ថប្រយោជន៍ពីការបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងពិធីអបអរសាទរការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីរបស់ក្រុមហ៊ុន VISA «Digitally Inclusive Commerce Ecosystem (DICE)» ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ អាចទូទាត់តាមប្រព័ន្ធឌីជីថលជាប្រាក់រៀលកម្ពុជា ដោយប្រើវិធីទូទាត់ដែលពួកគេបានប្រើប្រាស់រួចហើយ។ នេះមានន័យថា ឥឡូវនេះអ្នកដំណើរ អាចទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែស្កេនលេខកូដ KHQR នៅទីតាំងអាជីវករប្រមាណ ៤,៥លានកន្លែងទូទាំងប្រទេស ចាប់ពីហាងកាហ្វេរហូតដល់ផ្សារក្នុងស្រុក និងរ៉ឺម៉កកង់បី។

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់វិស័យឯកជន ដែលបានសហការគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិត តាមរយៈការរួមបញ្ចូលប្រព័ន្ធទូទាត់ប្រាក់ជាឌីជីថលផ្តល់ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដែលបានផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញ និងលើកទឹកចិត្តប្រជាជនឱ្យចំណាយប្រាក់ក្នុងស្រុក និងជួយគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។

ឯកឧត្តម ហួត ហាក់ ក៏បានលើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហការរវាងភាគីឯកជន ដែលមកពីវិស័យផ្សេងៗ ដើម្បីបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងបទពិសោធធ្វើដំណើរដ៏រលូនសម្រាប់ភ្ញៀវទេសចរ និងអ្នកទស្សនា។ ដោយសារវិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលទាមទារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ នៅថ្នាក់ក្រោមជាតិ ជាតិ និងអន្តរជាតិ ដោយផ្អែកលើគោលការណ៍ «ជវភាពនៃតួអង្គតែមួយ»។

គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចូលរួមពី លោក Arturo Planell អនុប្រធានជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ លោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ Wing កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីក្រសួងទេសចរណ៍ VISA ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី ធនាគារ Wing មូលនិធិអាស៊ី សាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុន Good Return សរុបប្រមាណជាង១០០នាក់ នៅសណ្ឋាគារ Rosewood Phnom Penh៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី