SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ ADB នឹងគាំទ្រការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា


ធនាគារ ADB នឹងគាំទ្រការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួបពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកិច្ចសហ​ប្រតិ​បត្តិការ​លើការកែទម្រង់វិស័យទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតមិនមែនត្រឹមតែសម្រាប់ការផ្គត់ផ្គង់តាមផ្ទះ ឬសុខភាពសាធារ​​ណៈ​ប៉ុណ្ណោះទេ ប៉ុន្តែជាកាតាលីករយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មឧស្សាហកម្ម និងសេដ្ឋកិច្ច។ យើងត្រូវពង្រឹងការអនុវត្តច្បាប់ ជំរុញការផ្កួបគ្នានិងកែលម្អប្រតិបត្តិករ វិនិយោគ​លើប្រព័ន្ធខ្នាតធំដែលធន់នឹងអាកាស​ធាតុ និងកសាងសមត្ថភាពបច្ចេកទេស ដែលចាំបាច់សម្រាប់ផ្តល់សេវាប្រកបដោយគុណភាព និងអាច​ទុក​ចិត្តបាននៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក Nianshan Zhang អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ​បានបញ្ជាក់ថា ការប្តេជ្ញាចិត្តជាថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រការរៀបចំផែន​ការយុទ្ធ​សាស្ត្រអន្តរវិស័យ និងការពង្រឹងស្ថាប័នក្រោម កម្មវិធីវិនិយោគទីក្រុងងាយរស់នៅ ធន់ និងមានសុវត្ថិភាពទឹក របស់ខ្លួន។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានលើកឡើងពីធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមខ្លួនជាស្រេច ក្នុងការជំរុញគម្រោង​ហេដ្ឋា​រច​នា​សម្ព័ន្ធគុណភាពជាតិ​របស់កម្ពុជា ដើម្បីពង្រឹងការងារវាយតម្លៃ​ទទួលស្គាល់ ស្តង់ដារូបនីយកម្ម និងសមត្ថ​ភាព​ធ្វើតេស្តរបស់មន្ទីរពិសោធន៍៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី