2026-01-14
ទូច សូរិយា
2026-01-14
ទូច សូរិយា
ភ្នំពេញ៖ គណៈប្រតិភូទីក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញបំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតនៅកម្ពុជា ក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអរគុណដល់ទីក្រុង និងប្រជាជនគីតាគ្យូស៊ូ ចំពោះការបន្តគាំទ្រវិស័យទឹកស្អាតកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា រីករាយ និងស្វាគមន៍ចំពោះទីក្រុងគីតាគ្យូស៊ូ បាននាំយកក្រុមហ៊ុនក្នុងវិស័យទឹកស្អាតជាច្រើនរបស់ជប៉ុនមកសហការជាមួយកម្ពុជា ដែលវិស័យនេះ មានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈ និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំរុញវិស័យធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
ឯកឧត្តម Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ បានបង្ហាញថា ក្រុមហ៊ុនរបស់យើងមានបំណងចូលមក និងពង្រីកប្រតិបត្តិការនៅកម្ពុជាសម្រាប់រយៈពេលវែង មិនមែនសំឡឹងប្រាក់ចំណេញរយៈពេលខ្លីនោះទេ ប៉ុន្តែសហការជាមួយកម្ពុជាជាច្រើនឆ្នាំ និងច្រើនទសវត្សរ៍ទៅមុខ។ ឯកឧត្តមអភិបាលរងទីក្រុង ក៏បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ហើយនឹងប្តេជ្ញាចិត្តជំរុញការអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ដើម្បីបង្កើតសមិទ្ធផលជាក់ស្តែងរួមគ្នា។
គណៈប្រតិភូ រួមមានក្រុមហ៊ុនឯកជនជប៉ុនចំនួន១៥ ជាសមាជិកសមាគម KOWBA ដែលមានជំនាញចម្រុះ រាប់ចាប់តាំងពីប្រព័ន្ធប្រព្រឹត្តិកម្ម ម៉ាស៊ីនបូមទឹក ទុយោទឹក វ៉ានទឹក និងក្រុមហ៊ុនសាងសង់រោងចក្រទឹកស្អាត រហូតដល់ដំណោះស្រាយបច្ចេកវិទ្យា ប្រព័ន្ធគ្រប់គ្រង ការត្រៀមបង្ការគ្រោះមហន្តរាយ ការកាត់បន្ថយទឹកបាត់បង់ បច្ចេកវិទ្យាភ្នាសនិងចម្រោះទឹក និងក្រុមហ៊ុនផលិតសារធាតុគីមីសម្រាប់ប្រព្រឹត្តិកម្មទឹកជាដើម។ បច្ចេកវិទ្យាទាំងនេះនឹងត្រូវតាំងបង្ហាញក្នុងសិក្ខាសាលានៅថ្ងៃបន្ទាប់ ហើយក្រុមហ៊ុនមួយចំនួន ដែលមានប្រតិបត្តិការនៅប្រទេសជិតខាង ក៏កំពុងស្វែងរកការពង្រីកខ្លួនមកកម្ពុជាផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី