SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម រៀបចំបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងបង្ហោះដ្រូន ឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់ផ្សោត និងបទល្មើសនេសាទ


ក្រសួងកសិកម្ម រៀបចំបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងបង្ហោះដ្រូន ឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់ផ្សោត និងបទល្មើសនេសាទ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ ពិភាក្សាពីការរៀបចំប្លង់មជ្ឈមណ្ឌលបន្ទប់ផ្តល់ព័ត៌មាន នៃការពិនិត្យវីដេអូផ្សាយផ្ទាល់ ប្រព័ន្ធត្រួតពិនិត្យពីចម្ងាយនិងដ្រូន ឃ្លាំមើលសកម្មភាពប្រចាំថ្ងៃរបស់សត្វផ្សោត ពិសេសបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សសត្វផ្សោត។

ក្នុងកិច្ចប្រជុំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មគូសបញ្ជាក់ថា ភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមន្រ្តីជំនាញពាក់ព័ន្ធ ឆ្មាំ និងអង្គការ WWF កម្ពុជា បានសហការគ្នាធ្វើកន្លងមកបានល្អប្រកបដោយប្រសិទ្ធភាព ក្នុងឆន្ទៈរួមតែមួយ ហើយអភិរក្សធនធានជលផលពិសេសសត្វផ្សោត លោកជំទាវចាត់ទុកជា «បេះដូងនៃទន្លេមេគង្គ» គឺជារតនសម្បត្តិរបស់ជាតិមិនអាចកាត់ថ្លៃបាន។ ដូច្នេះត្រូវមានការលើកទឹកចិត្តចំពោះកិច្ចការងារនេះ ដែលនឹងរៀបចំមានជាបណ្ណសរសើរចំពោះអ្នកមានស្នាដៃបំពេញការងារ។

លោកជំទាវ អ៊ឹម រចនា កោតសរសើរ និងអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការជួយគាំទ្រ ហើយក៏ជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោលដៅការពារ អភិរក្ស ធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះ ការងារដោយប្រើបច្ចេកវិទ្យាក្នុងឆ្នាំថ្មី ក៏ជាឱកាសសម្រាប់មន្ដ្រីឆ្មាំ រៀនសូត្រចំណេះជំនាញថ្មីៗបន្ថែមទៀត ដើម្បីអាចអនុវត្តការងារនេះបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ផងដែរ។

កិច្ចប្រជុំពិភាក្សាបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោតនៅតំបន់ទន្លេមេគង្គ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៦ នេះ ក៏មានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល, លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល, លោក អោក ដារុន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ, លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងតំណាងមកពីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងលោក អៀម សំអ៊ន់ ប្រធានកម្មវិធីតំណាងអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណ២០នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី