2025-12-26
ឃី ភារៈ
2025-12-26
ឃី ភារៈ
នាព្រឹកថ្ងៃទី២៦ ធ្នូ នេះយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមការឱ្យដឹងពីក្រសួងការពារជាតិ ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់។
យោធាថៃបាញ់ចំនួន ១០គ្រាប់ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨ សង្កាត់ផ្សារកណ្តាល។ ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត។ ចំនួន ២គ្រាប់ ចូលភូមិទួលពង្រ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី