SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-មជ្ឈមណ្ឌល ERIA ធានាថាគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស


កម្ពុជា-មជ្ឈមណ្ឌល ERIA ធានាថាគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) បានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើចំណុចគន្លឹះនានា ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង នឹងអាចរួមចំណែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និងការផ្ទេរបច្ចេកវិទ្យាទំនើបពាក់ព័ន្ធ ដែលនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាមស្តង់ដារអភិវឌ្ឍន៍បៃតងជាសកល។

ក្នុងជំនួប នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ពីកាលានុវត្តភាពថ្មីនៃការវិនិយោគនៅកម្ពុជា ពិសេសភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលបង្ហាញថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាម៉េរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុងការសិក្សាដ៏មានសារសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្តលើការអនុវត្តគម្រោងនាពេលអនាគត និងបានលើកទឹកចិត្ត ERIA ឱ្យបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យគម្រោងខាងលើ អាចបន្តបោះជំហានទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី