2025-10-24
គិត បុប្ផា
2025-10-24
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) សម្រេចពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ថ្មីៗបន្ថែម ដើម្បីជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងថែរក្សាបរិស្ថាន ដោយផ្តោតលើការកាត់បន្ថយផ្លាសិ្ទក និងការអភិវឌ្ឍអេកូទេសចរណ៍ នៅតំបន់ឆ្នេរ។
ក្នុងជំនួបជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអរគុណចំពោះ UNDP ដែលតែងតែឈរជាមួយក្រសួងទេសចរណ៍ ជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអាទិភាពឱ្យប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានអបអរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី