SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខេត្តតាកែវ គឺស្ថិតនៅលេខរៀងទី៤ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើសុំចុះឈ្មោះជាង ១៥ពាន់សំណើ


ខេត្តតាកែវ គឺស្ថិតនៅលេខរៀងទី៤ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើសុំចុះឈ្មោះជាង ១៥ពាន់សំណើ
A+ A-

ភ្នំពេញ៖ ខេត្តតាកែវ គឺស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើសុំចុះឈ្មោះចំនួន ១៥ ៤៦៦សំណើ ខណៈដែលគិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០ ៦៧៧សំណើ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្ត ចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ និងរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែង។

ឯកឧត្តម ហែម វណ្ណឌី បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់​លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។

ទន្ទឹមនឹងនោះ មានអត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម ក្នុងនោះមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី