2025-11-07
គិត បុប្ផា
2025-11-07
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន Siemens Healthineers ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលដល់កម្ពុជា ទៅតាមកិច្ចសហការជាក់ស្តែងណាមួយ នាពេលខាងមុខ។ នេះបើតាមប្រសាសន៍របស់ លោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងការទទួលបានសេវាថែទាំសុខភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកស្រី Tisha Botman ក៏បានរប្តេជ្ញាធ្វើកំណែទម្រង់ និងពិនិត្យលទ្ធភាពពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួននៅកម្ពុជា ស្របតាមបរិយាកាសវិនិយោគថ្មីផងដែរ។ ក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Tisha Botman ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនខាងលើ ពិនិត្យលទ្ធភាពចូលរួមជួយអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត ដោយផ្តោតលើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ (Radiologists) និងវិស្វករដែលអាចថែទាំ និងជួសជុលឧបករណ៍បច្ចេកវិទ្យាខ្ពស់បានដោយខ្លួនឯង (Localization of Skill)។
លើសពីនេះ ភាគីទាំងពីរ បានសម្រេចបង្កើតក្រុមការងារជំនាញរួមមួយ ដើម្បីបន្តកិច្ចពិភាក្សាបច្ចេកទេស និងសិក្សាលើលទ្ធភាពនៃគម្រោងវិនិយោគជាក់ស្តែងក្នុងរយៈពេលខ្លីខាងមុខ ក្នុងគោលដៅពង្រឹងសមត្ថភាពរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុន Siemens Healthineers បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ ចំពោះជំនួបខាងលើនេះ គឺធ្វើឡើងក្នុងគោលបំណងជំរុញឱ្យ Siemens Healthineers ចូលរួមផ្គត់ផ្គង់ បំពាក់ និងថែទាំឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី