2025-10-30
ទូច សូរិយា
2025-10-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញវិនិយោគិនពីខេត្តអុនតារីយ៉ូឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវ Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីលទ្ធភាពសហការរៀបចំព្រឹត្តិការណ៍អមក្នុងទម្រង់ជាវេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ជាមួយគ្នានេះ លោកជំទាវ Caroline Mulroney បានសម្តែងការគាំទ្រលើការគិតគូររៀបចំ វេទិកាវិនិយោគ និងពាណិជ្ជកម្ម កំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ជំនួបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការវិជ្ជមានមួយ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដែលហុចផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពី កម្ពុជា និងកាណាដា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី