2025-10-25
គិត បុប្ផា
2025-10-25
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការត្រៀមខ្លួនជាបន្តបន្ទាប់របស់កម្ពុជា សម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងបានអំពាវនាវដល់អង្គការ UNCTAD ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ បន្តផ្តល់និងពង្រឹងកញ្ចប់ជំនួយ ដើម្បីធានាបាននូវការចាកចេញប្រកបដោយភាពរលូន។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅអំឡុងកិច្ចប្រជុំលើកទី១៦ នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 16) នៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង ក៏បានបង្ហាញជំហររបស់កម្ពុជា ក្នុងការគាំទ្រលើសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានចែករំលែកនូវទស្សនៈលើបញ្ហាប្រឈម ដែល LDCs ជួបប្រទះ និងបានលើកជាដំណោះស្រាយមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានសម្រេចអនុម័តសេចក្តីប្រកាសថ្នាក់រដ្ឋមន្ត្រី ដែលសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អង្គការ UNCTAD ក្នុងការគាំទ្រ និងជួយដល់ LDCs ក្នុងការដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងដំណើរអភិវឌ្ឍន៍របស់ពួកគេ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី