SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

NEA នឹងរៀបចំកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅខែវិច្ឆិកា


NEA នឹងរៀបចំកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅខែវិច្ឆិកា
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ (NEA) បានរៀបចំកម្មវិធីសន្និសិទសារព័ត៌មាន ស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានឱកាសការងារជាង ៣ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ចំនួន១៥០។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង។ ជាមួយគ្នានេះ ក្រសួងការងារ រំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់ និងផ្តល់ឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ https://careerfair.nea.gov.kh/ (https://careerfair.nea.gov.kh/?fbclid=IwZXh0bgNhZW0CMTAAYnJpZBExNWF6Y0hVSENyMHFzSE5JNgEexr8czMD8MT2CGdPJelhxcHDz458H6-qa3qqrfCoXtIf_1G0KdUh6r6kPP8c_aem_ezFfG6r7EpZ0BVvnhwj4SA%22%20%5Ct%20%22_blank) សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី