SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គណនីហ្វេសប៊ុក Disabled! ករណីនេះមិនទាន់មានអំណះអំណាងពិតប្រាកដថាមកពីមូលហេតុអ្វីនោះទេ


គណនីហ្វេសប៊ុក Disabled! ករណីនេះមិនទាន់មានអំណះអំណាងពិតប្រាកដថាមកពីមូលហេតុអ្វីនោះទេ
A+ A-

ភ្នំពេញ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ហើយក៏មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហានេះ ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារទៀតផង។ ចំពោះករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថាគឺមិនទាន់មានអំណះអំណាងណាមួយពិតប្រាកដថាមកពីមូលហេតុអ្វីនោះទេ។

ដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីត្រូវបានបិទ (Disable) កុំទាន់បង់ប្រាក់សម្រាប់សេវាកម្មដោះស្រាយបញ្ហាដោយបុគ្គលឯកជន ព្រោះអាចចំណាយថវិកាដោយមិនទទួលបានលទ្ធផល។ ទន្ទឹមនឹងនេះ ម្ចាស់គណនីត្រូវបាន Disable ត្រូវប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សេវាកម្មដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Meta ឬស្ថាប័នដែលមានសមត្ថកិច្ច។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា យល់ថាបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled)ជាករណីដែលអាចបណ្តាលមកពីក្រុមហ៊ុន Meta ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។ ដូច្នេះអ្នកប្រើប្រាស់រង់ចាំដំណោះស្រាយផ្លូវការពីក្រុមហ៊ុន Meta និងអាចទាក់ទងទៅក្រុមហ៊ុន Meta ដោយផ្ទាល់សម្រាប់ការដោះស្រាយបញ្ហា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី