SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមការងារជំរុញការនាំចេញកម្ពុជា និងអង្គភាព sequa/IPD នឹងរួមគ្នាលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ


ក្រុមការងារជំរុញការនាំចេញកម្ពុជា និងអង្គភាព sequa/IPD នឹងរួមគ្នាលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ
ពាណិជ្ជកម្ម

2025-10-08

ទូច សូរិយា

ពាណិជ្ជកម្ម

2025-10-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖​ ក្រុមការងារជំរុញការនាំចេញកម្ពុជា និងអង្គភាព sequa gGmbH/ Promotion Desk (IPD) នឹងរួមគ្នាលើកកម្ពស់ផលិតផលកែច្នៃកសិកម្ម និងអាហារកែច្នៃរបស់កម្ពុជា ឱ្យឈានចូលទីផ្សារអន្តរជាតិ តាមរយៈការពង្រឹងផ្អែកលើគុណភាព ស្តង់ដារ និងភាពច្នៃប្រឌិត។​ នេះបើតាមការពិភាក្សាគ្នារវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ, Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង IPD។

ក្នុងជំនួបពិភាក្សាគ្នា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នេះ​ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញ និងអង្គភាព sequa/IPD ដើម្បីទាញយកការគាំទ្រផ្នែកបច្ចេកទេស សំដៅជំរុញផលិតផលនាំចេញរបស់កម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែង និងអនុលោមតាមស្តង់ដារអន្តរជាតិ ព្រមទាំងដើម្បីអភិវឌ្ឍកម្មវិធីជំរុញការនាំចេញនានា និងការពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ។

លើសពីនេះ ឯកឧត្តម សំហេង បូរ៉ា ក៏បានបន្តដឹកនាំគណប្រតិភូមកម្ពុជាចូលរួមក្នុងសន្និសីទស្រូវអន្តរជាតិលើកទី៧ (7th Eurofins ANUGA Rice Conference 2025) នៅសាលពិព័រណ៍ ANUGA ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី