2025-10-08
ឃី ភារៈ
2025-10-08
ឃី ភារៈ
យុវជនជាតិដើមភាគតិច រម៉ាស់ គ្វេន ប្រើរយៈពេល១២ថ្ងៃ ធ្វើដំណើរដោយថ្មើរជើង ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ប្រកបដោយជោគជ័យ នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញ។ យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។
យុវជន រម៉ាស គ្វេន អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។
ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវ ជន រម៉ាស គ្វេន។ ក្នុងឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ បាននាំយកនូវថវិកាលើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ គ្វេន ផងដែរ។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី