2025-10-06
ឃី ភារៈ
2025-10-06
ឃី ភារៈ
ភ្នំពេញ៖ នៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខក្រុមហ៊ុនធំៗ ចំនួន១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅអាគារពិព័រណ៍កោះពេជ្រ។
មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ទន្ទឹមនឹងនេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារ អាចត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក Call Center ១២៩៧ ឬ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី