SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្រ្តីកសិកម្ម ឯកភាពអនុម័តលើឯកសារគោលនយោបាយ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន


រដ្ឋមន្រ្តីកសិកម្ម ឯកភាពអនុម័តលើឯកសារគោលនយោបាយ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើបទអន្តរាគមន៍គាំទ្រ និងឯកភាពអនុម័តលើឯកសារគោលនយោបាយសំខាន់ៗ រួមមាន៖ ផែនការយុទ្ធសាស្រ្តវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ានឆ្នាំ២០២៦-២០៣០ និងសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ស្តីពីចក្ខុវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ឆ្ពោះទៅកាន់ឆ្នាំ២០៤៥ រួមជាមួយក្របខណ្ឌសហប្រតិបត្តិការ ដែលផ្តល់ជាចក្ខុវិស័យនិងបដិវត្តកម្មវែងឆ្ងាយក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានគាំទ្រសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់ប្រធានអាស៊ានប្តូរវេនហ្វីលីពីន រួមមាន៖ ១. ផែនការប្រតិបត្តិសម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយបុនភាវកម្ម(Regenerative) និងភាពធន់ និង ២. គំនិតផ្តួចផ្តើមអាស៊ានក្នុងការអនុវត្តកម្មវិធីដាំឈើមួយពាន់លានដើម។

កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៧ (47th AMAF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ានតាមវិស័យ ដែលបានធ្វើសុខុដមនីយកម្មស្តង់ដារ និងស្នើឱ្យក្រុមការងារយកចិត្តទុកដាក់បង្កើតសេចក្តីណែនាំដែលមានលក្ខណៈវិទ្យាសាស្ត្រ អាចអនុវត្តបានសំដៅលើកកម្ពស់ទីផ្សារ និងពង្រឹងពាណិជ្ជកម្មក្នុងនិងក្រៅតំបន់អាស៊ាន ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងអន្តរជាតិនៃផលិតផលកសិ-ស្បៀងអាហារអាស៊ាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី