SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សូមអនុមោទនា ពិធីកាន់បិណ្ឌ១៣ តស់! មកដឹងអំពី «ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ»


សូមអនុមោទនា ពិធីកាន់បិណ្ឌ១៣ តស់! មកដឹងអំពី «ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ»
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅតាមទីវត្តអារាមនានា ដោយមានការរៀបចំទេយ្យទាន ឬ (ទេយ្យធម៌) មានចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃជាដើម។ ពិធីបុណ្យធ្វើតាមទំនៀមទម្លាប់ជាប់មកតាំងពីបុរាណកាលមកនេះ ត្រូវបានដក់ជាប់នៅក្នុងក្រអៅបេះដូង ចិត្តគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់យូរណាស់មកហើយ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើងដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកនាយ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីបង្រៀនទៅដល់កូនចៅជំនាន់ក្រោយៗទៀតឱ្យបានដឹងអំពីកំណើតចេះគោរព ដឹងគុណ និងមានកតញ្ញូតាធម៌ ដែលជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណដល់បុព្វបុរសយើង។ ហើយពិធីនេះផងដែរ ក៏ជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើតសាមគ្គីភាពដ៏ល្អរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូលផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ប្រារព្ធឡើងក្នុងអត្ថន័យ៣យ៉ាងគឺ ៖

ទី១. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ «បេត» ជាពាក្យបាលី ឯពាក្យ «ប្រេត» ជាពាក្យសំស្រ្កឹត) ហើយជាពាក្យសម្រាយខ្មែរយើងនិយាយថា ប្រែតៗ នេះឯង។ ហើយមួយវិញទៀត ពាក្យ «ប្រេត» បើប្រើជានាមសព្ទ មានមានន័យថា សត្វកើតក្នុងអបាយភូមិពួកមួយ ពួកប្រេត។ ហើយ «ប្រេត» បើប្រើជាគុណនាមវិញ មានន័យថា អ្នកដែលធ្វើមរណកាលទៅកាន់បរលោកនាយហើយ។ ទី២. ដើម្បីឱ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន ដែលយើងបានបំពេញក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានការឱ្យទាន រក្សាសីល និងចម្រើនមេត្តាភាវនាជាដើម។

និងទី៣. ដើម្បីបង្កើតសាមគ្គីភាពរវាងសង្គម និងសាសនា ថែមទាំងបណ្តុះគំនិតដឹងគុណដល់បុព្វការីជន គឺអ្នកដែលបានធ្វើឧបការៈដល់ខ្លួនមុន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ សូម្បីតែអ្នកដទៃក៏ដោយដែលបានផ្តល់ចំណេះដឹង ផ្តល់នូវដំបូន្មានឱវាទល្អៗជាដើម ក៏ចាត់ទុកថាជាអ្នកមានគុណផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ និងទី២ ថ្ងៃចុងក្រោយ (ថ្ងៃបង្ហើយ) គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌធំ ឬ «ថ្ងៃបុណ្យឆ្លងទាំង១៥ថ្ងៃ» ប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នា ដើម្បីឆ្លងនូវសទ្ធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឯង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី