2025-09-25
ទូច សូរិយា
2025-09-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការដំទ្បើងរថយន្ត ជីអេស៊ី (GAC) នៅកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដូចជា ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជានេះ ឯកឧត្តម ជា វុទ្ធី បានអបអរសាទរដល់ក្រុមហ៊ុន GAC Group និងក្រុមហ៊ុន TH Automotive Manufacturing ដែលបានចាប់ដៃគូសហការគ្នា ដើម្បីទទួលបានសិទ្ធិផ្តាច់មុខក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី បានបន្ថែមថា ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះ គឺឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោយផលដល់ការវិនិយោគនិងធុរកិច្ច ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់ទុកវិស័យឯកជនជាដែគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី