2026-06-11
ទូច សូរិយា
2026-06-11
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។
ជាមួយគ្នានេះ ភាគីខាងសាលាទេសចរណ៍ហាណូយ បានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែងដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត និងព្រាងខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ។ ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី