SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលស្រុកក្រឡាញ់ អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីស្ថានភាពស្ទឹងក្រឡាញ់ ដែលអាចឈានដល់កំរិតប្រកាសអាសន្ន


រដ្ឋបាលស្រុកក្រឡាញ់ អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីស្ថានភាពស្ទឹងក្រឡាញ់ ដែលអាចឈានដល់កំរិតប្រកាសអាសន្ន
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ណែនាំឱ្យពលរដ្ឋ ដែលនៅជិតតំបន់ប្រឈមនឹងជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្ន ខណៈគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ស្ថានភាពស្ទឹងក្រឡាញ់ កម្ពស់ទឹកស្ថិតក្នុងកំរិតប្រកាសប្រុងប្រយ័ត្ន (៨.៤០ម៉ែត្រ) នឹងអាចបន្តឈានដល់កម្រិតប្រកាសអាសន្ន (៨.៥០ម៉ែត្រ)។

លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ បានជំរុញឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងក្នុងឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ និងឃុំសំបួរ បង្កើនការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិ សត្វពាហនៈ មធ្យោបាយ សម្ភារ ត្រៀមបង្កាករណីស្ថានភាពទឹកត្រូវប្រកាសអាសន្ន។ លើសពីនេះ លោក សុខ ណារ៉េត ក៏បានអំពាវឱ្យអាជ្ញាធរឃុំ បន្តពិនិត្យបើកមុខចូលអូរចេញទៅវាល និងព្រៃលិចទឹក ដករបាំងមុខទឹកគ្រប់ប្រភេទ ដូចជា៖ ធ្នួស ព្រួល អ៊ុយស្បៃមោង សំរាស់ ជាដើម។ល។ ដែលអារាំងស្ទះទឹកបណ្ដាលឱ្យមានការជន់លិច។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញានេះ ក្រៅពីទំនប់អាងទឹកក្នុងស្រុកក្រឡាញ់ រួមមាន៖ ទំនប់អាងម្កាក់កម្ពស់ទឹក ១៦.៩០ម៉ែត្រ កម្រិតប្រកាស ១៧.៥០ម៉ែត្រ, ទំនប់អាងក្សាកកម្ពស់ទឹក ២.២០ម៉ែត្រ កម្រិតប្រកាស ២.៥០ម៉ែត្រ, ទំនប់អាងស្ទឹងស្រែង១កំពស់ទឹក ២៦.៣២ម៉ែត្រ កម្រិតប្រកាស ២៧.៥០ម៉ែត្រ និងទំនប់អាងស្ពានស្រែងកម្ពស់ទឹក ១៣.៨៩ម៉ែត្រ កម្រិតប្រកាស ១៤.៥០ម៉ែត្រ។

ទន្ទឹមនឹងនេះ មន្ទីរធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់អំពីកម្ពស់ទឹកស្ទឹង រួមមាន៖ ស្ទឹងបន្ទាយស្រីកម្ពស់ទឹក ៣.៣០ម៉ែត្រ កម្រិតប្រកាស ៦ម៉ែត្រ, ស្ទឹងជីក្រែងកម្ពស់ទឹក ៨.២០ម៉ែត្រ កម្រិតប្រកាស ៨ម៉ែត្រ, ស្ទឹងក្រឡាញ់កម្ពស់ទឹក ៨.៤០ម៉ែត្រ កម្រិតប្រកាស ៨ម៉ែត្រ, អាងក្រពើកម្ពស់ទឹក ១២.៤០ម៉ែត្រ កម្រិតប្រកាស ១៣.៥០ម៉ែត្រ និងបឹងទន្លេសាបកម្ពស់ទឹក ៦.៣៧ម៉ែត្រ កម្រិតប្រកាស ៩ម៉ែត្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី