SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពីរឿងរ៉ាវជម្លោះព្រំដែនកម្ពុជា-ថៃ ដល់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ


សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពីរឿងរ៉ាវជម្លោះព្រំដែនកម្ពុជា-ថៃ ដល់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ និងសង្ឃឹមថា ព្រុយណេ នឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំជំរុញឱ្យភាគីទាំងពីរ រក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកម្ពុជា ពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ពិសេសនៅក្នុងវិស័យយោធា កាន់តែរីកចម្រើនបន្ថែម។

សម្ដេចតេជោ បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ បច្ចុប្បន្ន ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាង ប្រទេសទាំងពីរថែមទៀត។ សម្ដេចតេជោ បានអរគុណចំពោះតួនាទីរបស់ព្រុយណេ ដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។ នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរ ចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី