2025-09-18
ឃី ភារៈ
2025-09-18
ឃី ភារៈ
សាព័ត៌មានថៃ The Nation បានចុះផ្សាយថា នៅថ្ងៃទី១៨ កញ្ញា នេះ កងយោធពលភូមិន្ទថៃ បានដាក់ពង្រាយកម្លាំងបន្ថែមជាង ៣៤០នាក់បន្ថែមទៀត ដើម្បីជួយគាំទ្រកងកម្លាំង ដែលឈរជើងនៅជិត Ban Nong Ya Kaew ក្នុងខេត្តស្រះកែវប្រទេសថៃ ស្ថិតនៅជាប់ភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា។
ការបន្ថែមកម្លាំងរបស់យោធាថៃនេះ គឺធ្វើឡើងបន្ទាប់ពីភាពតានតឹងកើនឡើង រវាងកងកម្លាំងថៃ និងប្រជាពលរដ្ឋខ្មែរ ដែលតវ៉ាចំពោះការចូលមកដាក់លួសបន្លា រហូតដល់មានឱមានការប៉ះទង្គិច នៅពីថ្ងៃទី ១៧ កញ្ញា ២០២៥។ ក្នុងហេតុការណ៍នោះ កងទ័ពថៃ ប្រើប្រាស់ កាំភ្លើងគ្រាប់ជ័រ បាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ចំពាមកៅស៊ូ មកលើប្រជាពលរដ្ឋ និងទាហានរបស់កម្ពុជា បង្កឱ្យមានអ្នករងរបួសសរុបយ៉ាងតិច ២៧ អង្គ-នាក់ ។
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី