SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារ GIZ ផ្តល់ឧបករណ៍បច្ចេកទេស ៤៥គ្រឿង សម្រាប់មន្រ្តីអធិការកិច្ច ប្រើប្រាស់ត្រួតពិនិត្យ OSH កម្មករនិយោជិត


ទីភ្នាក់ងារ GIZ ផ្តល់ឧបករណ៍បច្ចេកទេស ៤៥គ្រឿង សម្រាប់មន្រ្តីអធិការកិច្ច ប្រើប្រាស់ត្រួតពិនិត្យ OSH កម្មករនិយោជិត
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ) ផ្តល់ឧបករណ៍បច្ចេកទេស ៤៥គ្រឿង ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ចការងារប្រើប្រាស់ អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ចុះធ្វើអធិការកិច្ចការងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (OSH) តាមសហគ្រាស និងគ្រឹះស្ថាន។

តាមរយៈគម្រោង GIZ FABRIC Cambodia ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ដល់ក្រសួងការងារ មានឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍វាស់បរិយាការណ៍កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករណ៍ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)។

ឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ បានវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ឱ្យទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជា កាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី