SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោង ASEAN-SME បានផ្សារភ្ជាប់ SME ក្នុងតំបន់ តាមរយៈថ្នាលឌីជីថល


គម្រោង ASEAN-SME បានផ្សារភ្ជាប់ SME ក្នុងតំបន់ តាមរយៈថ្នាលឌីជីថល
A+ A-

ភ្នំពេញ៖ គម្រោង «ពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN-SME)» បានបិទបញ្ចប់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ និងទទួលបានលទ្ធផល លើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។

ក្នុងពិធីបិទបញ្ចប់គម្រោង ASEAN-SME ដែលរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកឡើងថា គម្រោងខាងលើ ជាគំនិតផ្តួចផ្តើម ដែលផ្សារភ្ជាប់បណ្តា SME ឱ្យទទួលបានសេវាគាំទ្រ ការផ្តល់ព័ត៌មានអាជីវកម្ម ការប្រឹក្សាយោបល់ ការផ្គូផ្គងអាជីវកម្មតាមថ្នាលព័ត៌មានថ្នាក់តំបន់ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME។

ឯកឧត្តម ហែម វណ្ណឌី បន្ថែមថា ថ្នាលឌីជីថលក្នុងគម្រោង ASEAN-SME នេះ ជាកាតាលីករជំរុញដល់ការអភិវឌ្ឍ SME ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្តការអភិវឌ្ឍតំបន់ប្រមូលផ្តុំ SME, លើកកម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច និងពង្រីកលទ្ធភាពចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ចំណែក លោកបណ្ឌិត Matthias Bickel នាយកអង្គការ GIZ ប្រចាំកម្ពុជា បានលើកឡើងថា ក្រុមការងារគម្រោងបានខិតខំរួមចំណែកពង្រឹងសក្តានុពល SME ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការពង្រីកលទ្ធភាពឈានចូលទីផ្សារ ការចូលរួមសកម្មភាពអន្តរជាតិ ការរៀបចំគោលនយោបាយ និងការបង្កើតបរិយាកាសគតិយុត្ត ដែលធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។ លោកបណ្ឌិត បានបន្ថែមថា ពិធីគម្រោង ASEAN-SME ជាភស្តុតាងបង្ហាញសមិទ្ធផល នៃភាពជាដៃគូ និងជាការអបអរនូវអ្វីដែលយើងសម្រេចបានរួមគ្នា ហើយបទពិសោធដ៏មានតម្លៃពីការអនុវត្តគម្រោង នឹងបន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី SME នៅកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។

អង្គការ GIZ ប្តេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍ MSME នៅកម្ពុជា តាមរយៈកិច្ចសហការទ្វេភាគី និងកម្មវិធីតំបន់នានារបស់ខ្លួន។ គួរបញ្ជាក់ថា គម្រោងព ASEAN-SME ត្រូវបានចាប់ផ្តើមអនុវត្តក្នុង ឆ្នាំ២០១៩ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។ បន្ថែមពីការផ្តល់ព័ត៌មានលើថ្នាលឌីជីថល គម្រោងនេះ បានអនុវត្តសកម្មភាពផ្សព្វផ្សាយដល់ SME ចំនួន១,២២៨ នៅក្នុង ៨រាជធានី-ខេត្ត នៅទូទាំងប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី