2025-08-27
ទូច សូរិយា
2025-08-27
ទូច សូរិយា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន និងជំទាវទី១របស់ប្រទេសចិន គឺលោកស្រី Peng Liyuan នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
តាមការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ការជួបសវនាការនេះ គឺមានសារសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការជម្នះការរំខាន និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជា គ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺបានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី