2025-08-17
ឃី ភារៈ
2025-08-17
ឃី ភារៈ
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប លើកទឹកចិត្តឱ្យសមាជិកចុះកិច្ចសន្យាដាំពូជក្នុងស្រុក តែក្នុងករណីដែលអាចទទួលបានតម្លៃនិងលក្ខណ្ឌល្អ ទោះបីជាស្រូវពូជOM ក៏សហគមន៍ទំនើបរបស់យើងនៅតែអាចផលិតលក់ជូនបានដែរ សំខាន់ឱ្យតែកសិករយើងចំណេញច្រើនជាងមុន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងនេសាទ។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានសង្ឃឹមថានឹងមានកសិកររឹតតែច្រើនមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងស្ម័គ្រចូលរួមចងក្រងផលិតរួមគ្នាតាមកិច្ចសន្យានៅរដូវកាលក្រោយៗ ជាពិសេសដើម្បីជៀសវាងបញ្ហាហានិភ័យថ្លៃទីផ្សារដូចពេលបច្ចុប្បន្ន។ ក្រុមការងារនៃក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីជួយរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបជូនដល់កសិករ។
លើសពីនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានចុះពិនិត្យមើលការប្រមូលផលនៃសហគមន៍កសិកម្មទំនើប«អភិវឌ្ឍដំណាំស្រូវកំពង់ធំ» នៅសង្កាត់ស្រយ៉ូវ ខេត្តកំពង់ធំ ដែលខុសពីសហគមន៍ទំនើបដទៃ សហគមន៍មួយនេះដាំស្រូវប្រភេទOM4900 និងបានចុះកិច្ចសន្យាទុកជាមុនជាមួយក្រុមហ៊ុនBRM ក្នុងតម្លៃ១០០០៛/គីឡូក្រាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី