2025-07-30
ទូច សូរិយា
2025-07-30
ទូច សូរិយា
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសង្ឃឹមថា ប្រជាពលរដ្ឋដែលរងប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នឹងវិលត្រលប់ទៅរកជីវភាពប្រក្រតីឡើងវិញឆាប់ៗ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមដំណើរទស្សនកិច្ចនៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន ក្នុងនាមជាសមាជិកភ្នាក់ងារអនុព័ន្ធយោធា ប្រចាំភ្នំពេញ (MACPP) ដែលរៀបចំដោយក្រសួងការពារជាតិ នៅថ្ងៃទី៣០ កក្កដានេះ។
ទន្ទឹមនឹងនេះ ស្ថានទូតជប៉ុន បានចូលរួមរំលែកទុក្ខចំពោះវិញ្ញានក្ខន្ធអ្នកដែលបានពលីជីវិតក្នុងបព្វហេតុការប៉ះទង្គិចក្នុងជម្លោះតាមព្រំដែនថ្មីៗនេះ និងបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានរងផលប៉ះពាល់។ លើសពីនេះ រដ្ឋាភិបាលជប៉ុន នឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី