2025-08-15
ឃី ភារៈ
2025-08-15
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) នាំចេញផលិតផលកសិកម្ម រួមមានគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និងនំត្រាវ ទៅប្រទសអូស្ត្រាលី លើកដំបូងចំនួន ១២តោន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
ក្នុងពិធីសម្ភោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅអូស្រ្តាលីជាលើកដំបូងនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម លើកឡើងថា តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។
ពាក់ព័ន្ធនឹងការសម្រេចបានការនាំចេញនេះ គឺចាប់ផ្តើមពីការធ្វើទស្សនកិច្ចសិក្សា ការគាំទ្របច្ចេកទេស ការទាក់ទងផ្ទាល់ជាមួយអ្នកទិញ និងការអនុលោមតាមបទដ្ឋានស្តង់ដារ និងគុណភាពអន្តរជាតិ ដោយក្នុងនោះក្រុមហ៊ុន RTT បានផ្តល់ជាគំរូមួយដល់សហគ្រាសផ្សេងទៀតក្នុងការធានាបានការចូលទីផ្សារប្រកួតប្រជែងពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី