2025-08-26
គិត បុប្ផា
2025-08-26
គិត បុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ពិភាក្សាចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងរួមគ្នាផលិតស្រូវស្រង៉ែស្រាលតាមកិច្ចសន្យា ក្នុងកុងត្រាតម្លៃយ៉ាងតិច ៩៥០៛/គីឡូក្រាម (ស្រូវសើម គុណភាពល្អ ទិញនៅទីវាល)។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិកសរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា តាមរយៈការចងក្រងជាសហគមន៍កសិកម្មនេះ ប្រជាពលរដ្ឋ នឹងសន្សំសំចៃលើដើមធាតុចូល ដែលថ្លៃជីទាបជាងទីផ្សារលក់រាយក្នុងរង្វង់ ២ម៉ឺន ដល់៣ម៉ឺនរៀល/បាវ។ លើសពីនេះ សមាជិកសហគមន៍ នឹងទទួលបានដើមទុនបង្វិលក្នុងការប្រាក់ទាប ទូទាត់នៅពេលប្រមូលផល ៨% ក្នុងមួយឆ្នាំ (ឧទាហរណ៍ ត្រូវបង់ការត្រឹមតែ៦៦០០៛/ខែ សម្រាប់កម្ចី១លានរៀល)។
សមាជិកសហគមន៍ នឹងទទួលបានការគាំទ្របច្ចេកទេស និងហេដ្ឋារចនាម្ព័ន្ធផ្សេងៗពីក្រសួងកសិកម្ម និងស្ថាប័នដៃគូផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថា កសិករ នឹងពិចារណាចងក្រងជាសហគមន៍កសិកម្មទំនើបកាន់តែច្រើន ដើម្បីភាពរឹងមាំនៃវិស័យកសិកម្មកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី